ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម DATO SERI SETIA HAJI SUFIAN BIN HAJI SABTU រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម និងគណៈប្រតិភូ ក្នុងជំនួបទ្វេភាគី នៅសណ្ឋាគារ Melia ក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

(វៀតណាម)​: នៅរសៀលថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២៦​ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម DATO SERI SETIA HAJI SUFIAN BIN HAJI SABTU រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម និងគណៈប្រតិភូ ក្នុងជំនួបទ្វេភាគី នៅសណ្ឋាគារ Melia ក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន” នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

 

ផ្សាយ​: ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷​ឯ.ឧ​អភិសន្តិ​បណ្ឌិត​ស​ ​សុខា​(ឆាណែល)​

 

ព័ត៌មានដែលជាប់ទាក់ទង