ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកា នៃសម្ពន្ធយុវជនអាហារូបករណ៍ស២ និង (ក្រុមការងារអ.ម.តទី១២) បានផ្ដួចផ្ដើមរៀបចំនាំយកទេយ្យទាន ប្រគេនព្រះសង្ឃ រាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលផលបុណ្យដល់ញាតិកាទាំងប្រាំពីរសន្ដានក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៨ ដែលប្រព្រឹត្តទៅនៅវត្តឬស្សីសាញ់

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកា នៃសម្ពន្ធយុវជនអាហារូបករណ៍ស២ និង (ក្រុមការងារអ.ម.តទី១២) បានផ្ដួចផ្ដើមរៀបចំនាំយកទេយ្យទាន ប្រគេនព្រះសង្ឃ រាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលផលបុណ្យដល់ញាតិកាទាំងប្រាំពីរសន្ដានក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៨ ដែលប្រព្រឹត្តទៅនៅវត្តឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ ប្រសិទ្ធិ និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកាទាំងអស់បានអញ្ជើញចូលក្រាបថ្វាយបង្គំ ប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យបួនចំពោះព្រះចៅអធិការវត្តដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះញាតិកាទាំង ៧សណ្ឋាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបាន ពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិផងដែរ ។
សូមបញ្ជាក់ថាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធ សាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះចាប់ផ្តើមពី ថ្ងៃ ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ។
គោលបំណងសំខាន់នៃបុណ្យនេះ គឺដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ទាំងឡាយមានមាតាបិតា ជីដូនជីតាគ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ លើសពីនេះ វាជាឱកាសដ៏ល្អសម្រាប់ ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត ដែលរស់នៅទីផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសុខទុក្ខ និងបង្កើន សាមគ្គីភាព។
ផ្សាយ:ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)










