កម្លាំង​ជំនាញ នៃការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ ពង្រឹង​ការ​ផ្សព្វផ្សាយ​ អប់រំ​ណែនាំ​ ដល់​អ្នក​បេីកបរ​រថយន្ត​ធុនធ្ងន់​ និង​សម្របសម្រួល​ចរាចរណ៍​ ​ក្នុង​ឱកាសបុណ្យ​កាន់​បិណ្ឌ​-ភ្ជុំបិណ្ឌ​ ដេីម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​

(ខេត្តព្រះសីហនុ)​ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ឯកឧត្ដម​ ម៉ាង​ ស៊ីណេត​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រះសីហនុ​ និងការចង្អុលណែនាំជាប្រចាំរបស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ​ព្រហស្បតិ៍​ ​១២រោច​​ ខែ​ភទ្របទ​​​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា​​​ ឆ្នាំ២០២៦​ លោក​វរសេនីយ៍ទោ​ នី​ ចាន់ណារ៉ា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដឹកនាំ​កម្លាំង​​ចុះ​​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ និង​អប់រំ​ ណែនាំ​ ដល់​​អ្នកបើកបរ​រថយន្ត​ធុនធ្ងន់​ នៅ​លេីផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះសីហនុ​ ឱ្យ​ចូល​រួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ បេីកបរ​គោរព​ល្បឿន​កំណត់​ មិន​វ៉ាជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ គោរព​ផ្លាកសញ្ញា​-ភ្លេីង​សញ្ញា​ចរាចរណ៍​ គោរព​សិទ្ធិ​អាទិភាព​​ ចេះ​យោគយល់​អធ្យាស្រ័យ​អនុគ្រោះ​ កុំ​បេីកបរ​ក្នុង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​សារធាតុ​គ្រឿងញៀន​ជាដាច់ខាត​ ក្នុង​ឱកាសបុណ្យ​កាន់​បិណ្ឌ​-ភ្ជុំបិណ្ឌ​ ដេីម្បី​ជៀសផុត​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ ៕

 

ផ្សាយ​:ថ្ងៃទី​៨ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

 

 

ព័ត៌មានដែលជាប់ទាក់ទង