លោក​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ​ប៊ុ​នទី​ បានអញ្ជេីញ​ដឹកនាំ​ក្រុម​គ្រួសារ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ចូលរួមពិធី​កាន់បិណ្ឌ​វេន​ទី១២ ក្នុងស្រុកព្រៃនប់​ ចំនួន០៣វត្ត

(ខេត្តព្រះសីហនុ)​: វេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ និងសហការី ព្រមទាំងក្រុមគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជេីញ​ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន និងវិញ្ញាណក្ខន្ធ វីរៈកងទ័ពពលី លើសមរភូមិមុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ។

ក្នុងឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នោះ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ក៏បាននាំនូវចង្ហាន់ ទេយ្យទាន និងបច្ច័យចូលបុណ្យមួយចំនួន ប្រគេនដល់ព្រះចៅអធិការវត្ត ចំនួន០៣វត្ត រួមមាន: វត្តព្រះពុទ្ធសំរិទ្ធិគិរីថ្មាដា (ហៅវត្តថ្មដាក្រោម) វត្តវាលមាស និងវត្តព្រៃនប់ ស្ថិតក្នុងស្រុកព្រៃនប់ ក្នុងនោះ ០១វត្ត បានចូលបច្ច័យបុណ្យ ចំនួន ១,០៦០,០០០រៀល (មួយលានប្រាំមួយម៉ឺនរៀល) និងចូលរួមបច្ច័យបុណ្យបន្ថែមកសាងក្នុងវត្តវាលមាស ចំនួន ១,០០០,០០០រៀល សរុបបច្ច័យបុណ្យ ចំនួន ៤,១៨០,០០០រៀល (បួនលានមួយសែនប្រាំបីម៉ឺនរៀល)៕

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធ សាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ ដែលតែងតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះចាប់ផ្តើមពី ថ្ងៃ ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ។គោលបំណងសំខាន់នៃបុណ្យនេះ គឺដើម្បី ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ទាំងឡាយ មានមាតាបិតា ជីដូនជីតាគ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ លើសពីនេះ វាជាឱកាសដ៏ល្អសម្រាប់ ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត ដែលរស់នៅទីផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសុខទុក្ខ និងបង្កើន សាមគ្គីភាព។

 

ផ្សាយ​:ថ្ងៃទី​៨ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង