លោកឧត្តមសេនីយ៍ទោ ហេង រតនា និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងផែនការការងារថ្មីបន្ថែម ពិសេសពង្រឹងកម្លាំងសមត្ថកិច្ចតាមគោលដៅទាំងអស់

(រាជធានីភំ្នពេញ)​ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងផែនការការងារថ្មីបន្ថែម ពិសេសពង្រឹងកម្លាំងសមត្ថកិច្ចតាមគោលដៅទាំងអស់ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ បញ្ចៀសបានពីការកកស្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីលោកនាយ-នាយរង ការិយាល័យចរាចរណ៍ផ្លូវគោក លោកនាយ-នាយរងផ្នែក និងលោកអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌផងដែរ ។

លោកឧត្តមសេនីយ៍ទោ សង្កត់ធ្ងន់ថា ៖ ចំពោះជនឋិតក្រោមឥទ្ធិពល នៃជាតិស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ រួចព្យាយាមបើករត់គេចពីកន្លែងកើតហេតុ គឺត្រូវប្រឈមមុខជាមួយនីតិវិធីរបស់សមត្ថកិច្ចដោយផ្ទាល់ ពុំអនុញ្ញាតឲ្យមានតំណាងណាម្នាក់ ឬច្រើននាក់ មកចចារសម្របសម្រួលបញ្ចប់រឿងនៅហ្នឹងកន្លែងបានឡើយ ព្រោះជនបើកបរ គឺជាអ្នកបញ្ជាយាន្ត ហើយក៏ជាអ្នកបើកបរបង្កដោយផ្ទាល់ ដូច្នោះហើយ ជនរូបនោះគឺត្រូវតែជាអ្នកនៅទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយពុំមានការលើកលែង ។

 

ផ្សាយ​:ថ្ងៃទី​១៦ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​អគ្គ​ស្នងការ​នគរបាលជាតិ

 

ព័ត៌មានដែលជាប់ទាក់ទង