ឯកឧត្តម នេត្រ ភក្ត្រា​ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។​

(ខេត្ត​ក្រចេះ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូរគ្រៀងសែនជ័យ ដោយមានការពីអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកអូរក្រៀងសែនជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារគណបក្ស បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងប្រធានសាខាបក្សភូមិទូទាំងស្រុក សរុបជាង ២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍមូលដ្ឋាន។ ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ដែលជាយន្តការដ៏សំខាន់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងធានាឱ្យការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមក៏បានណែនាំឱ្យបេក្ខជនទាំងអស់បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងខិតខំបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ជំនួបសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សចំពោះការងារមូលដ្ឋាន និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕

 

ផ្សាយ​:ថ្ងៃទី​១៧ ខែតុលា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

ប្រភព​:Neth​ Pheaktra

 

ព័ត៌មានដែលជាប់ទាក់ទង