លោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​នៃគណ​:អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបង្ហាញគម្រោងថ្មី និងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់អាជ្ញាប័ណ្ណពិសេស (Franchise Agreement) សម្រាប់ការបើកសាខាថ្មីរបស់ភោជនីយដ្ឋាន យី សាង (YI SANG) នៅក្រុងព្រះសីហនុ.​

(ខេត្ត​ព្រះសីហនុ)​:នា​រសៀលថ្ងៃ​ទី១៧ ខែតុលា​ ឆ្នាំ២០២៦​ លោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​នៃគណ​:អភិបាល​ខេត្ត​ព្រះសីហនុ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯក​ឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបង្ហាញគម្រោងថ្មី និងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់អាជ្ញាប័ណ្ណពិសេស (Franchise Agreement) សម្រាប់ការបើកសាខាថ្មីរបស់ភោជនីយដ្ឋាន យី សាង (YI SANG) ក្នុងក្រុងព្រះសីហនុ ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​ឃ្វីនកូ ស្ថិតនៅសង្កាត់៣​ ដោយមានការអញ្ជេីញចូលរួមពីភ្ញៀវជាតិ-អន្តរជាតិ​ជាច្រេីនរូប។

ថ្លែងក្នុង​ពិធី​នេះ​លោកឧកញ៉ា​ លូ ម៉េង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Almond Hospitality ដ៏ល្បីល្បាញនៅកម្ពុជា​បានមាន​ប្រសាសន៍​ថា​ ភោជនីយដ្ឋាន Yi Sang គឺជាម៉ាកយីហោឈានមុខគេរបស់ក្រុមហ៊ុន Almond Hospitality ដែលល្បីល្បាញខាងម្ហូបកាតាំង និងការរួមបញ្ចូលរសជាតិម្ហូបបែបខ្មែរជាដេីម​ ត្រូវបានបង្កេីតឡេីងក្នុងឆ្នាំ២០០៨ នៅរាជធានីភ្នំពេញ ភោជនីយដ្ឋាននេះមានសាខាចំនួន ៧ រួមមាន៖ សាខាសុធារស, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, ចតុមុខ, បឹងកេងកង, ផ្សារទំនើបអ៊ីអនម៉ល ១, ផ្សារទំនើបអ៊ីអនម៉ល ២ និងសាខាទួលគោក។ ទន្ទឹម​នឹងនោះក្រុមហ៊ុនក៏មានភោជនីយដ្ឋានល្បីដែលមានម៉ាកយីហោ Pepe (រួមទាំង Pepe Artisan Food និង Pepe Steakhouse) បំរេីម្ហូបប្រភេទសាច់ស្លេក និងម្ហូបអឺរ៉ុប ដែលបានចាប់ផ្តើមដំណើរការនៅកម្ពុជាតាំងពីប្រហែលឆ្នាំ ២០១៤ (មានអាយុកាលជាង ១០ ទៅ ១៤ ឆ្នាំ) ដោយត្រូវបានបង្កើត ឡើង និងគ្រប់គ្រងដោយម្ចាស់ជនជាតិស៊ែប៊ី ដែលមានជំនាញខាងសាច់អាំងផងដែរ។​ហេីយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មនៅពេលនេះ​ គឺជាការពង្រីកខ្លួនបន្ថែមនូវសក្តានុពលបែបសេវាកម្មផ្នែកម្ហូបអាហារដ៏សំបូរបែបមួយថ្មីទៀតក្នុងទីក្រុងព្រះសីហនុសំរាប់ទាក់ទាញភ្ញៀវបរទេស​ ជាពិសេសជនជាតិចិនតែម្តងដែលរសនៅទីក្រុងឆ្នេរដ៏ស្រស់ស្អាត​មួយនេះ។

លេីសពីនេះភោជនីយដ្ឋាន Yi Sang ផ្តល់ជូននូវមុខម្ហូបឌីមសាំថ្មីៗ ជាពិសេសគឺសាវម៉ៃ និងសាច់ខ្វៃពិសេសរបស់ជនជាតិចិនបែបកាតាំង ដូចជាទាខ្វៃទឹកឃ្មុំ ដែលផ្សំឡេីងដោយរូបមន្តពិសេសប្រចាំត្រកូលរបស់លោក​ លូ។ YI​ SANG​ ក៏មានមុខម្ហូបច្នៃប្រឌិតជាច្រេីនមុនទៀតរួមមាន ហាកាវម្រេចខ្ចី ស៊ាវឡុងប៉ាវម្រេចស និងនំឆៃថាវម្រេចក្រហម​ ជាដេីម​ ដែលត្រូវបានធ្វេីឡេីងដោយសម្រិតសម្រាំងព្រមទាំងគិតគូរអំពីគុណភាព​អាហារ និងសុខភាព​របស់អ្នកទទួលទានយ៉ាងយកចិត្តទុកដាក់បំផុត។

ពី​វេទិកា​អធិបតី​ លោក សាមុត សុធារិទ្ធ​ អភិបាលរង​ខេត្ត​ព្រះសីហនុ​បានមានប្រសាសន៍ថា តាងនាមអោយរដ្ឋបាល ខេត្តព្រះសីហនុ​ លោកពិតជាមានសេចក្តីសោមនស្សរីករាយដែល បានចូលរួមក្នុងពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសិទ្ធអាជីវកម្មរបស់ ភោជនីយដ្ឋាន យី សាង (YI SANG) នៃក្រុមហ៊ុន ហសភីផលលីធី ខនសិប ឯ ក (Hospitality Concept Co.Ltd) នាពេលនេះ ។ ហេីយក៏សូមអបអរសារទរចំពោះពីធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសិទ្ធអាជីវកម្មរបស់ភោជនីយដ្ឋាន យី សាង(YI​ SANG)​ នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា តារារះនាទិសនិរតី និងកំពុង បំពេញតួនាទីជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងជាខេត្តស្នួល នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញ ការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ច ដោយមានការចូលរួមពី គ្រប់វិស័យពាក់ពន្ធ័។

លោកបានបន្ថែមទៀតថា ពិធីសម្ពោធនេះជាសក្ខីភាពថ្មីមួយទៀតដែលបង្ហាញ អោយឃើញច្បាស់ពិការជឿជាក់របស់វិនិយោគិន លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

 

ផ្សាយ​:ថ្ងៃទី​១៧ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

_cuva

_cuva

 

 

ព័ត៌មានដែលជាប់ទាក់ទង