លោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការ នៃអធិការដ្ឋាននគរបាលស្រុកពារាំង បានអញ្ជើញចូលរួមប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពារាំង ក្រោមអធិបតីភាព លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង។

(ខេត្តព្រៃវែង): នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការ នៃអធិការដ្ឋាននគរបាលស្រុកពារាំង បានអញ្ជើញចូលរួមប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពារាំង។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពារាំង ដោយបានឯកភាព (គម្រោង) ដាក់កាមេរ៉ាសុវត្ថិភាព ក្នុងភូមិសាស្ត្រ សំខាន់ៗទាំង៩ ឃុំ ក្នុងស្រុកពារាំង។
ក្រោយកិច្ចប្រជុំបានបញ្ចប់ លោកអធិការនគរបាលស្រុកពារាំង បានឲ្យលោកនាយប៉ុស្តិ៍ទាំង៩ ឃុំ ចុះ ( សិក្សាគូសប្លង់ ) ក្នុងភូមិសាស្ត្រសំខាន់ៗ ដើម្បីបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីនោះ។
សូមបញ្ជាក់ថា÷ការដំឡើងកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវក្នុងភូមិសាស្ត្រសំខាន់ៗ ក្នុងស្រុកពារាំង គោលបំណងបង្ការ ទប់ស្កាត់ ការពារមិនឲ្យកើតបទល្មើសគ្រប់ប្រភេទ និង ងាយស្រួលកំណត់មុខសញ្ញារបស់ជនសង្ស័យ ដើម្បីរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកពារាំង ។
ផ្សាយ:ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷អធិការដ្ឋាននគរបាលស្រុកពារាំង










