ឯកឧត្តម​ នេត្រ​ ភក្ត្រា​រដ្ឋ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានអញ្ជេីញ​ជា​អធិបតីពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល»​

(រាជធានី​ភ្នំពេញ)​:នារសៀល​ថ្ងៃ​ទី២៥ ខែតុលា​ ឆ្នាំ២០២៦​ឯកឧត្តម​ នេត្រ​ ភក្ត្រា​ បានអញ្ជេីញ​ជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» ដែល​ប្រព្រឹត្ត​នៅទីស្តីការក្រសួងព័ត៌មាន​ ដោយមានអ្នកសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចសរុបជាង ៧០០ នាក់។

ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានថ្លែងអំណរគុណ​ និង​កោតសរសើរ​ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរ មូលដ្ឋាន មន្ត្រីព័ត៌មាន និងអ្នកសហការរៀបចំកម្មវិធីទាំងអស់ ជាពិសេសសមាគមអេឡេចត្រូនិច MSJ ដែលបានសហការ រៀបចំឱ្យមានវេទិកាសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធ និងការពិភាក្សាអំពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាន នៅថ្ងៃនេះឡើង។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ រយៈពេល ២ថ្ងៃ​ ចាប់ពីថ្ងៃចាប់ថ្ងៃទី២៤-២៥​ វគ្គបណ្តុះបណ្តាល សិក្ខាកាមបានចំណាយពេលសិក្សា ពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងពិនិត្យឡើងវិញនូវគោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ច្បាប់ និងការទទួលខុសត្រូវក្នុងបរិបទឌីជីថលដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។

ឯកឧត្តម​រដ្ឋ​មន្ត្រី​ ក៏បានផ្ញេីជូនពរគ្រប់សិក្ខាកាម និងអាជ្ញាធរមូលដ្ឋាន​ ដែលមកពីគ្រប់រាជធានី/ខណ្ឌ​ ទាំង១៤ ទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច ហេីយ​សូមឲ្យ​សមត្ថកិច្ច​ និង​ អ្នក​សារព័ត៌មាន​ ដែលចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះសហការគ្នាអោយកាន់តែស្និទ្ធស្នាលក្នុងជួយផ្សព្វផ្សាយ និងអភិវឌ្ឍន៍ប្រទេសជាតិ ឯកឧត្តម​សង្ឃឹមថា​ ឆ្លងកាត់វគ្គសិក្សានេះអ្នកសារព័ត៌មានទាំងអស់ក៏នឹងទទួលបាននូវការយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីគុណតម្លៃ ក្រមសីលធម៌​ និងវិជ្ជាជីវ:ក្នុងតួនាទីរបស់ខ្លួនផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង