នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣


ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ និងក្រុមការងារបានអញ្ជើញចូលរួមក្នុង កម្មវិធីចុះចែកថវិកាជូនសមាជិកបក្សសរុប ៨១៩១នាក់ ទូទាំង១០ភូមិ នៃឃុំរមេញ ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានបន្តចុះជួបសំណេះសំណាល និងចែកថវិកាជាមួយប្រជាពល ចំនួន ១៨២៨នាក់ ក្នុងមួយនាក់ទទួលបាន ២ម៉ឺនរៀន នៅក្នុងភូមិរមេញខាងជើង និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបានឧបត្ថម្ភថវិកាតាមបណ្តាលភូមិដើម្បីត្រៀមយុទ្ធនាការបោះឆ្នោតខាងមុខរួមមាន៖

ភូមិដេីមពោធិ៍ 9,560,000រៀល
ភូមិមានាគ 6,820,000រៀល
ភូមិប្រឡាយមាស 15,780,000រៀល
ភូមិសំរោង 11,320,000រៀល
ភូមិចំបក់ឯម 30,060,000រៀល
ភូមិដេីមចាន់ 14,900,000រៀល
ភូមិរមេញខាងជេីង 36,560,000រៀល
ភូមិប្រាសាទ 3,280,000រៀល
ភូមិរមេញខាងត្បូង 18,560,000រៀល
ភូមិដេីមក្រូច 16,980,000រៀល
ប្រជាពលរដ្ឋ៣២គ្រួសារ 1,280,000រៀល

សរុបចំនួន165,100,000 រៀល

ព័ត៌មានដែលជាប់ទាក់ទង