សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅវាលព្រះស្រែភូមិ ឃ្លាំងប្រាក់ សង្កាត់ប្តូរ ក្រុងកំពង់ឆ្នាំង ។

(ខេត្តកំពង់ឆ្នាំង): នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅវាលព្រះស្រែភូមិ ឃ្លាំងប្រាក់ សង្កាត់ប្តូរ ក្រុងកំពង់ឆ្នាំង ក្នុងពិធីនោះដែរក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្តេចក្រឡាហោម ស ខេង ព្រមទាំងឯកឧត្តម លោកជំទាវ និងមន្ត្រីថ្នាក់ដឹកនាំជាតិកំពូលៗជាច្រេីនរូបទៀតមកពីបណ្តារាជធានី ខេត្តក្រុង នៃប្រទេសកម្ពុជា។
ការផ្សងប្រផ្នូលតាមរយៈ គោឧសភរាជ ឱ្យទៅបរិភោគសំណែន ភោជន ៧ មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង ទឹក ។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូគោឧសភរាជបានបរិភោគ ស្រូវ ៩៥ភាគរយ ពោត៩៥ភាគរយ និង សណ្ដែក៨០ភាគរយ ការណ៍នេះ បានបង្ហាញថា ស្រូវ ពោត និងសណ្ដែក របស់ប្រជាកសិករនៅឆ្នាំនេះនឹងទទួលបានទិន្នផល ល្អ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោល
បំណង ផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់ គោឧសភរាជ ក៏ដូចជា ការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការ ធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ ។ ព្រះរាជប្បវេណី ដ៏សំខាន់នេះ ជាវប្បមង្គលមួយដ៏ប្រសើររបស់
ប្រជាពលរដ្ឋកម្ពុជា ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែ ស្តេច យាងជាព្រះរាជាធិបតីភាពដឹកនាំធ្វើតាំងពីបុរាណកាលរៀងមក ដើម្បីផ្សងមើលប្រផ្នូល និងសុំសេចក្តីសុខចម្រើនជូនដល់ប្រជានុ សាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ផ្សាយ:ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)

































