ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបេីកការដ្ឋានសាងសង់អគារទីចាត់ការ និងអគារសិក្សា នៅសាលាបឋមសិក្សាបូរីកម្មករ ក្រុង/ខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ): អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មេីនឹង១២បន្ទប់ និងទីចាត់ការមួយខ្នងក្នុងសាលាបឋមសិក្សាបូរីកម្មករដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋាន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ សេង សុមេត្តារដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ រួមទាំងវត្តមាន ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូនិងភ្ញៀវកិត្តិយសជាច្រេីនរូបទៀត ៕
បេីតាមប្រសាសន៍របស់លោក យឹម ពុធ នាយកសាលាបានអោយដឹង អគារសិក្សាខ្នង និងទីចាត់ការដែលកំពុងរៀបចំពិធីក្រុងពាលីនៅព្រឹកនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់៣ និងលោកជំទាវ កាំង ណែមួយ ស រដ្ឋា ។
អាគារសិក្សាចំនួន ០១ខ្នងនេះមាន ផ្ទៃសរុប ៤៨៦ម៉ែត្រការ៉េ ដែលមានទទឹងប្រវែង ៩ម៉ែត្រ និងបណ្តោយប្រវែង ៥៤ម៉ែត្រ កម្ពស់១ជាន់ ស្មើ នឹង ១២បន្ទប់ ដោយឡែកអាគារទីចាត់ការ ០១ខ្នង មានផ្ទៃសរុប ២១៦ ម៉ែត្រការ៉េ ដែលមានទទឹងប្រវែង ៩ម៉ែត្រ និងបណ្តោយ ប្រវែង ២៤ ម៉ែត្រ ស្មើនឹង ០៩បន្ទប់ ដែលអគារទាំងពីរនេះគ្រោងបញ្ចប់ការសាងសង់នៅ ដើមឆ្នាំ ២០២៦ ខាង មុខនេះ ។
លោក យឹម ពុធ នាយកសាលាក៏បានបន្ថែមទៀតថាអំណោយដ៏វិសេសវិសាល និងមានតម្លៃមិនអាចកាត់ថ្លៃបាននេះ បានជួយសម្រួលដល់ការខ្វះខាតបន្ទប់រៀនសម្រាប់សិស្សានុសិស្ស ហេីយ សកម្មភាពដ៏ៗឧត្តុងឧត្តមនេះបានបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរមកលើវិស័យអប់រំ ជាពិសេសក្មួយៗសិស្សានុសិស្សកំពុងត្រូវការបន្ទប់រៀនយ៉ាងចាំបាច់ះ ។
លោកនាយក ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះ សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតផងដែរះ ។
ផ្សាយ:ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)













