ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ស្ថានភាពមិនប្រាកដ ប្រជា និងការវិវត្តផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃពិភពលោក ជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការ បំពេញការងារ ប្រកបដោយប្រសិទ្ធភាព

(ខេត្តព្រះសីហនុ): ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានគូសបញ្ជាក់ថា “ខណៈដែលកម្ពុជា ជា ប្រធានប្តូរវេនលើកទី២នេះ ពិភពលោកកំពុងមានការវិវត្តយ៉ាង ឆាប់រហ័សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងស្ថានភាពមិនប្រាកដប្រជា ដែលកំពុងទទួលរងភាពតានតឹងនៃ កត្តាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាង មហាអំណាច ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការកើន ឡើងនៃបញ្ហា សន្តិសុខប្រពៃណី និងបញ្ហាសន្តិសុខមិន ប្រពៃណី។
កត្តាទាំងអស់នេះ បានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួម របស់យើង ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និង ក្នុងការលើកកម្ពស់វិស័យសាធារណៈក្នុងតំបន់។”
ការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងពិធីបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហ ប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នាព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ទោះជាយ៉ាងណា ភាព រឹងមាំរបស់យើង និងការប្រមូលផ្តុំកម្លាំងរួម ជាក់ស្តែងដូចជា នៅក្នុងកិច្ចប្រជុំនេះ នឹងផ្តល់ឱកាស ឱ្យយើងអាចធ្វើការរួមគ្នា ក្នុងស្មារតីនៃជវភាពនៃតួអង្គតែមួយ និងអភិក្រមសហគមន៍ ទាំងមូល ដើម្បីព្យាយាមស្វែងរកការសម្របខ្លួន ចាប់យក កាលានុវត្តភាព និងដោះស្រាយ បញ្ហាប្រឈមរួមគ្នាប្រកប ដោយនវានុវត្តន៍ ស្របតាមស្ថានភាពវិវឌ្ឍនៃនិន្នាការថ្មីៗ។”
ផ្សាយ:ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)





