សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត: ២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យ ពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ.

(ខេត្តកពង់ស្ពឺ): ម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធ ដាក់ឱ្យដំណើរការផ្លូវការ អាជីវកម្មរោងចក្រស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក. នៅភូមិមនោរម្យ ឃុំហោងសំណុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ថា៖ “២០ ឧសភា ជាទិវាចងចាំ” ដែល ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់ សមាជិកគ្រួសារ, បានរងទុក្ខវេទនាគ្រប់បែបយ៉ាងក្នុង របប ប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃដែលបាន កើតចេញពីការបែកបាក់ជាតិ។ “មូលហេតុអ្វីបានជា យើងចាំបាច់ត្រូវរំលឹកអំពីអតីតកាលដ៏ឈឺចាប់នេះ? ព្រោះយើងចងចាំនូវការឈឺចាប់ដែលកើតចេញពីការ បែកបាក់ជាតិ ហើយប្តេជ្ញាមិនឱ្យសម័យដ៏អន្ធកាល ខ្មៅងងឹតនេះ កើតឡើងជាថ្មី នៅលើទឹកដីដ៏អស្ចារ្យ របស់យើងទោះក្នុងតម្លៃណាក៏ដោយ”។
ដោយឡែក, សម្តេចបររធិបតីនាយករដ្ឋមន្ត្រី បាន លើកឡើងថា ពិធីសម្ពោធសមិទ្ធផលរោងចក្រ ស៊ីម៉ងត៍ដ៏ធំ នាពេលនេះ បង្ហាញយ៉ាងច្បាស់ នូរការប្រែក្លាយទីតាំងដែលធ្លាប់តែជាកន្លែង កាប់សម្លាប់ខ្មែរ, ពោរពេញដោយការសោកសង្រេង និង ទុក្ខលំបាកវេទនា មកជាកន្លែងស្រស់បំព្រង, ប្រកបដោយការរីកចម្រើន និងការអភិវឌ្ឍ ពិសេស ជាកន្លែងដែលចូលរួមចំណែកបង្កើតការងារជូន ដល់បងប្អូនអ្នកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបណ្តាខេ ត្តផ្សេងៗ។ ការងារមានកាន់តែច្រើន, ឱកាសនៃការ បង្កើនប្រាក់ចំណូលកាន់តែល្អ, សេដ្ឋកិច្ចគ្រួសារ របស់បងប្អូនប្រជាជនកាន់តែប្រសើរ ដែលជាគោល ការណ៍គ្រឹះរបស់រាជរដ្ឋាភិបាល ខិតខំរៀបចំ និងបង្ក លក្ខណៈគ្រប់បែបយ៉ាងសំដៅបង្កើតការអភិវឌ្ឍនៅ មូលដ្ឋាន។
ទន្ទឹមនឹងការសាទរនៃសមិទ្ធផលថ្មីនេះ, សម្តេចបររ ធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម អំពី សារសំខាន់នៃផលដែលទទួលបានពីការវិនិយោគ លើវិស័យរ៉ែនៅកម្ពុជា តាមរយៈការវិនិយោគ រោងចក្រស៊ីម៉ងត៍ នាថ្ងៃនេះ ដោយ៖ ១/ បង្កើត ការវិនិយោគក្នុងស្រុកកាន់តែច្រើន និងអភិវឌ្ឍ ដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូន ដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់ចំណូល និង ៣/ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។ អាស្រ័យហេតុនេះ, សូមគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ, បង្កលក្ខណៈ ដើម្បីធានាដល់ដំណើរការក្រុមហ៊ុនកាន់តែវិវត្ត ទៅមុខ និង ចីរភាព។ ជាមួយគ្នានេះ, សូមម្ចាស់ ក្រុមហ៊ុន ត្រូវថែរក្សាឱ្យបាននូវគោលការណ៍ នៃក្រម ប្រតិបត្តិក្នុងការយកចិត្តទុកដាក់ថែទាំសុខុមាលភាព អ្នកធ្វើការ, ថែរក្សាបរិស្ថាន និងការពារផលប៉ះពាល់ ផ្សេងៗ ឱ្យបានជាអតិបរមា។
មុននឹងបញ្ចប់, សម្តេចបរធិបតីនាយករដ្ឋមន្ត្រី បាន លើកឡើងថា៖ មូលហេតុសំខាន់ក្នុងការការពារ ផលប្រយោជន៍សហគមន៍ គឺដើម្បីផ្តល់ភាពកក់ក្តៅ, បង្កើត និង បង្កើនផលប្រយោជន៍ ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយត្រូវ រក្សាតម្លៃអាស្រ័យនឹងសក្កានុពលធម្មជាតិ និងការ អភិវឌ្ឍប្រកបដោយចីរភាព។
ផ្សាយ:ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
ប្រភព:STPM
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)