កងពលតូចថ្មើរជើងលេខ៤២ នាំយកថវិការវិភាគទាន យោធិនមរណៈភាព កងទ័ពជើងគោក ប្រគល់ជូន គ្រួសារសព លោក ព្រឹន្ទបាលឯក កុត យ៉ាន

(ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ប៉ុល ចេន មេបញ្ជាការរង កងពលតូច ថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បាននាំយកថវិកា រវិភាគទានយោធិនមរណៈភាពកងទ័ពជើងគោក ចំនួន ១០,០០០,០០០រៀល ប្រគល់ជូនគ្រួសារសព លោកព្រឹន្ទបាលឯក កុត យ៉ាន មុខងារនាយក្រុម១ អនុសេនាតូចការពារ វរសេនាតូចលេខ ៤២១ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ ដែលបាន ទទួលមរណៈភាព កាលពីថ្ងៃទី១៣វេលា ម៉ោង២.១៥នាទីព្រឹកខែឧសភាឆ្នាំ២០២៥ ដោយតេ តាណុសប្រកាចស្លាប់ក្នុងពេលបំពេញបេសកម្ម សព ត្រូវបានធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាននៃ សព ស្ថិតក្នុងភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ឧត្តមសេនីយ៍ត្រី ប៉ុល ចេន មេបញ្ជាការរង នឹង នាយពលទាហានទាំងអស់ក្នុងកងពលតូចថ្មើរជើង លេខ៤២ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ នឹងសោកស្តាយបំផុតជាមួយគ្រួសារសព លោក ព្រឹន្ធបាលឯក កុត យ៉ាន ផងដែរ ។
ផ្សាយ:ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)

