
(ខេត្តកំពង់ចាម): ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណង ចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃ គម្រោងមូលនិធិឃុំ សង្កាត់ សូមធ្វើឯកសារពាក់ព័ន្ធ មកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមរហូត ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីរឈ្មោះចេញតាមវេន ដោយក្នុងមួយវេ ណ មាន៦អង្គភាព។
សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖
១.លិខិតបន្តសុពលភាព
២.លិខិតបេសកកម្ម
៣.អាជ្ញាប័ណ្ណ
៤.កាតអ្នកសារព័ត៌មាន
មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់លេខ៖ ០១២ ៧០២ ៥៤៣
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូន អ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។
ផ្សាយ:ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)