សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ .

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​

(ខេត្ត​ព្រះសីហនុ)​: គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាស កើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត សរុបជាង១១ម៉ឺន នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ អាម៉េរិក ។ បើគិតទូទាំងប្រទេស ពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិត ជាមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥,៩ពាន់លានដុល្លារអាម៉េរិក ។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករ-និយោជិត ប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក ។

ការវិនិយោគបង្កើតរោងចក្រសហគ្រាស បានផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោល ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនជាបន្តបន្ទាប់ ។

 

ផ្សាយ:ថ្ងៃទី​២២ ឧសភា ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង