ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

(ភ្នំពេញ)​:នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសា ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ វិមានសន្តិភាព។

ក្នុងនោះកិច្ចប្រជុំផ្តោតសំខាន់ទៅលេីការពិភាក្សា និងឆ្លងលើរបៀប វារៈដូចខាងក្រោម៖

១/ ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

២/ ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងរបាយការណ៍ វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤។

 

ផ្សាយ​:ថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង