ឧត្តមនាវីទោ សៅ ចាន់ មេបញ្ជាការរង តំណាងឧត្តមនាវីទោ លី ហួត មេបញ្ជាការ ដឹកនាំមន្ត្រី ទីបញ្ជាការជួរមុខចំនួន ១២រូប អញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធ ឯកឧត្តម ជិន ឌឹក លឿង (Tran Duc Luong) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នៅអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ.
(ខេត្តព្រះសីហនុ):ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ឧត្តមនាវីទោ សៅ ចាន់ មេបញ្ជាការរង តំណាងឧត្តមនាវីទោ លី ហួត មេបញ្ជាការ ដឹកនាំមន្ត្រី ទីបញ្ជាការជួរមុខចំនួន ១២រូប អញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធ ឯកឧត្តម ជិន ឌឹក លឿង (Tran Duc Luong) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នៅអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
មរណៈភាពរបស់អតីតប្រធានរដ្ឋ នៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម លោក ជិន ឌឹក លឿង គឺជាការបាត់បង់ដ៏ធំធេងមួយចំពោះបក្សរដ្ឋ ប្រជាជនវៀតណាម និង ក្រុមគ្រួសាររបស់គាត់ទាំងមូល។
ឧត្តមនាវីទោ សៅ ចាន់ មេបញ្ជាការរង និងមន្ត្រីរបស់ទីបញ្ជាការជួរបានសម្តែងការចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយនឹងអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដែលបានបាត់បង់មេដឹកនាំដ៏ឆ្នេីម និងពេញសមត្ថភាពមួយរូបរបស់បក្សរដ្ឋប្រជាជន
វៀតណាមកាលពីថ្ងៃ២០ ខែឧសភា កន្លងទៅថ្មីៗនេះ។
ដោយឡែកស្ថានកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ក៏មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ចំពោះគណៈបញ្ជាការយុទ្ធសាស្ត្រនៃ លេខាធិការដ្ឋានគណៈកម្មាធិការសន្តិសុខលម្អសមុទ្រជាតិ និងគណៈប្រតិភូខេត្តព្រះសីហនុដែល បានអញ្ជើញមកសាកសួរសុខទុក្ខ និងគោរពវិញ្ញាណក្ខន្ធ នេះផងដែរ។
ផ្សាយ:ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅវាសនា(HarryVS)











