ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈ អភិបាលខេត្តតាកែវ បានអញ្ជើញទស្សនកិច្ច វឌ្ឍនភាពនៃការ ស្ថាបនាសួនវប្បធម៌សម្តេច វិបុលបញ្ញា សុខ អាន ស្ថិតនៅក្នុងភូមិកំពង់ ឃុំ ព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

(ខេត្តតាកែវ): ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈ អភិបាលខេត្តតាកែវ បានអញ្ជើញទស្សនកិច្ច វឌ្ឍនភាពនៃការ ស្ថាបនាសួនវប្បធម៌សម្តេច វិបុលបញ្ញា សុខ អាន ស្ថិតនៅក្នុងភូមិកំពង់ ឃុំ
សូមជម្រាបជូនដែរថា សួនវប្បធម៌សម្តេចវិបុល បញ្ញា សុខ អាន ទីតាំងនៅតាមបណ្តោយផ្លូវជាតិ លេខ២ នៅជាប់អាងទឹក ទន្លាប់ ស្ថិតនៅក្នុងឃុំ ព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ សួន វប្បធម៌សម្តេចវិបុលបញ្ញា សុខ អាន ដ៏ស្រស់ សោភោនេះ ទទួលបានការឧបត្ថម្ភគាំទ្រថវិកា ការសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្តេចវិបុលបញ្ញា សុខ អាន មានផ្ទៃក្រឡាផ្ទៃ ទទឹង ១០០ម៉ែត្រ និងបណ្តោយ ៥០០ម៉ែត្រ ដែលមានការរចនាបទលក្ខណៈជាខ្មែរ និង មានការសាងសង់លើសួនវប្បធម៌នេះ នូវរូប បដិមាសម្តេចវិបុលបញ្ញា សុខ អាន សាងសង់ បណ្ណាល័យ ទីលានកីឡា និងកន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្តែ និងក្មេងលេង រោងទូកង កន្លែងឆ្លុះកែវយឺត ចំណតរថយន្ត និង ទោចក្រយានយន្ត ផែទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្ធពិធីផ្សេងៗ។
ចំណាប់អារម្មណ៍ របស់បងប្អូន ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ក៏ដូចជាខេត្តតាកែវទាំងមូល បានបង្ហាញនូវ សេចក្តីសោមនស្សរីករាយ និងសាទរជាខ្លាំង ចំពោះវត្តមាន នៃសមិទ្ធផលសួនវប្បធម៌ដ៏ ថ្មីស្រឡាងមួយនេះ ៕
ផ្សាយ:ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)








