រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសារាចរ ស្តីពី «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង ជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ».

(រាជធានីភ្នំពេញ):ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុង ការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលសូម ដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ គឺដើម្បី៖
កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធ គ្រប់កម្រិត និងគ្រប់ប្រភេទនៃគ្រឹះស្ថានសិក្សា។
– កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាម រចនាសម្ព័ន្ធតាមគ្រឹះស្ថានសិក្សា។
– ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្នន័យ តាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួង មុខងារសាធារណៈ សម្រាប់ការគ្រប់គ្រង រចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធ គ្រឹះស្ថានសិក្សា។
ផ្សាយ:ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅវាសនា(HarryVS)



