សម្តេចអគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ទទួលការកោតសរសើរពីរដ្ឋសភាទីម័រឡេស្តេ ក្នុងការជួយជ្រោមជ្រែងដល់ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន.

នៅក្នុងការជួបជុំមិនផ្លូវការរវាងគណៈប្រតិភូ​រដ្ឋសភាទីម័រ

ឡេស្តេ និងគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា កាលពីពេលថ្មីៗនេះ ភាគីទីម័រឡេស្តេបានសម្ដែងការសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាសុីអាគ្នេយ៍ហៅកាត់ថា(អាស៊ាន)។

ភាគីទីម័រឡេស្តេបានបញ្ជាក់ថា៖ ការគាំទ្ររបស់សម្តេចតេជោក្នុងវេទិការផ្លូវការផ្សេងៗ គឺបានជម្រុញឲ្យប្រទេសទីម័រឡេស្តេទទួលបានការពិចារណាយ៉ាងអនុគ្រោះពីសមាជិកអាស៊ានដទៃទៀត ក៏ដូចជាការបង្ហាញនូវឆន្ទៈរឹងមាំរបស់កម្ពុជា ក្នុងការជម្រុញសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ និងរួមបញ្ចូលសមាជិកថ្មីយ៉ាងមានស្មារតីអភិវឌ្ឍន៍រួម។

រដ្ឋសភាទីម័រឡេស្តេបានបន្តសរសើរចំពោះភាពជាអ្នកដឹកនាំឆ្លាតវៃ និងមានចក្ខុវិស័យឆ្ពោះទៅមុខរបស់សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសក្នុងការជ្រោមជ្រែងឱ្យទីម័រឡេស្តេក្នុងគ្រួសារអាស៊ាន។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង