ក្រសួងព័ត៌មាន អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រី រាជការក្រសួង សមាគមអ្នកសារព័ត៌មាន និង អ្នកសារព័ត៌មានទាំងអស់ ចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សម្រាប់ កុមារកម្ពុជា.

(ភ្នំពេញ)​: ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន និងសមាគម អង្គភាព និងអ្នកសារ ព័ត៌មានទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៥ នាពេលខាង មុខនេះ មូលនិធិគន្ធបុប្ផាកម្ពុជានឹងប្រារព្ធពិធីបើកយុទ្ធ វានឹងប្រារព្ធពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ សម្រាប់ កុមារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធាន កិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុង​ន័យនេះ ក្រសួងព័ត៌មានសូមស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមបរិច្ចាគថវិកា ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា ដើម្បី ចូលរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានបេសកកម្ម ដ៏សំខាន់ក្នុងការពិនិត្យ និងព្យាបាលកុមារនៅកម្ពុជាដោយឥតគិតថ្លៃ។

អាស្រ័យដូចជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន និងសមាគម អង្គភាព និងអ្នកសារព័ត៌មានទាំងអស់ មេត្តាចូលរួមគាំទ្រយុទ្ធនាការដ៏សំខាន់នេះ ឱ្យបានកាន់តែផុសផុល និងសកម្ម ដោយបរិច្ចាគថវិកាដោយផ្ទាល់ តាមរយៈ QR Code ដូចមានជូនភ្ជាប់ខាងក្រោម៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង