ឯកឧត្តម​ ឧបនាយក​រដ្ឋ​មន្ត្រីអភិសន្តិបណ្ឌិត​ ស​ សុខា​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ផ្ញេីសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ នៃសពលោកព្រឹន្ទបាលឯក សួន រ៉ោន​ ដែលបានទទួលមរណភាពក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥!​

ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់លោកព្រឹទ្ឋបាលឯក សួន កើន បានទទួលមរណភាពកាលពីថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយហេតុការណ៍ប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការ បាត់បង់ដ៏ធំធេងនូវសាច់ញាតិ ដែលបានពលិកម្មដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបានរួមចំណែកក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខ ក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងជាទីស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ឋបាលឯក សួន ប៉ោន បានទៅកាន់ឋាន បរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមក្រុមគ្រួសារ នៃសពលោកព្រឹទ្ឋបាលឯក សួន វឿន ទទួលនូវមនោសញ្ចេតនាចែករំលែក មរណទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង