ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចុះមកសួរសុខទុក្ខ និងពាំនាំ អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១១៩គ្រួសារ ដែលបានចល័តទៅរកតំបន់ សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នាកាលពី ព្រឹកថ្ងៃទី២៨ នៅតំបន់មុំបី។

ឯកឧត្តម ហ៊ុន ម៉ានិត៖ ព្រឹកនេះ ខ្ញុំបាទតំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ចុះមកសួរសុខទុក្ខ និងពាំនាំ អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១១៩គ្រួសារ ដែលបានចល័តទៅរកតំបន់ សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នាកាលពី ព្រឹកថ្ងៃទី២៨ នៅតំបន់មុំបី។
ដោយមានការភ័យខ្លាច ព្រួយបារម្ភពីការ ប្រឈមមុខដាក់គ្នា បងប្អូន អ៊ំពូមីង លោកយាយ លោកតា ប្រជាជននៅភូមិតេជោ មរកត និងភូមិសែនតេជៈ ឃុំមរកត បានបង្ខំចិត្ត នាំគ្រួសារកូនចៅ ចាកចោលផ្ទះសំបែង ដីស្រែ ចម្ការ និងរបររកស៊ីរបស់ខ្លួន មកស្នាក់នៅ មណ្ឌលសុវត្ថិភាពតាកឹង។
សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ រង្ស ពិសេន អគ្គ មេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ រង មេបញ្ជាការកងទ័ពជើងគោកនៃ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ មួយចំនួនទៀត បានធ្វើការជាមួយភាគីមិត្ត ដើម្បី ដោះស្រាយបញ្ហាដោយសន្តិវិធី ហើយយើង អត់ធ្មត់ បញ្ចៀសការប្រឈមមុខដាក់គ្នា ធានា រក្សាព្រំដែនសន្តិភាព។
ក្នុងឱកាសនេះដែរ ខ្ញុំក៏បានផ្សព្វផ្សាយពី លទ្ធផលវិជ្ជមាននៃកិច្ចប្រជុំទ្វេភាគី រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុធាន់ អគ្គមេបញ្ជាការ រង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយ មេបញ្ជាការកងទ័ពជើងគោកថៃ កាលពី ម្សិលមិញនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ និង គ្រួសារកងទ័ព ហើយបានលើកទឹកចិត្តពួកគាត់ ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ដើម្បីមើលថែ ផ្ទះសំបែង បង្កបង្កើនផល ប្រកបរបររកស៊ី ហើ យកូនៗអាចបន្តការសិក្សាបានជាធម្មតា។
ផ្សាយ:ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
ប្រភព:ឯ.ឧ ហ៊ុន ម៉ានិត
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)







