ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើវិស័យព័ត៌មាន និងសោតទស្សន៍។

(ភ្នំពេញ): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពផ្តល់អនុសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើវិស័យព័ត៌មាន និងសោតទស្សន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សិល្បករ សិល្បការិនី មកពីអង្គភាពព័ត៌មាន និងទូរទស្សន៍រដ្ឋ និងឯកជនជាច្រើនរូប៕
ផ្សាយៈថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
រូបថត៖ ខឹម សុវណ្ណារ៉ា
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)












