ក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃកិច្ចខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស.

(ភ្នំពេញ): នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រសួងមហាផ្ទៃ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែងរបស់ក្រសួង មហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរ មនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ។
សន្និសីទសារព័ត៌មាន នាឱកាសនោះ មានវាគ្មិន អញ្ជើញជាគណៈអធិបតី ចំនួន ៥រូប រួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.), ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង នៃ ស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ៕
ផ្សាយ:ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)







