១មិថុនា យុទ្ធនាការ​ ១មុឺនរៀល ១មុឺននាក់​របស់មូលនិធិគន្ធបុប្ធាកម្ពុជា២០២៥ ចាប់ផ្តេីម​ហេីយ.

(រាជធានី​ភ្នំពេញ)​:នៅព្រឹក​ថ្ងៃទី​១ ខែមិថុនា​ ឆ្នាំ២០២៥ ទិវាកុមារអន្តរជាតិនេះ គឺជាថ្ងៃបេីកយុទ្ធនាការ ១មុឺនរៀល​ ១មុឺននាក់​ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុនី្ន​ ហ៊ុន​ ម៉ាណែត​ ស្រី្តទីមួយនៃព្រះរាជាណាចក្រកម្ពុជា​ ពិធី​នេះប្រារព្ធ​ធ្វេីឡេីងក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ធា រាជធានី​ភ្នំពេញ​។​

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត​ពេជ​ ​ចន្ទ​មុនី្ន​ បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការ ១ម៉ឺន រៀល ១ម៉ឺននាក់ក៏ពិតមែន  ប៉ុន្តែបើបងប្អូន សប្បុរសជនចង់ចូលលើសពីនេះក៏បាន​ ។ លោកជំទាវ​បណ្ឌិត​ ក៏បានថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកចូលរួមឧបត្ថម្ហ និងគាំទ្រដល់យុទ្ធនាការមួយនេះផងដែរ។

ក្នុង​ពិធី​នោះ ក៏មាន​វត្តមាន​ ​ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ​ក៏​បានអញ្ជេីញ​ដឹកនាំក្រុមមន្ត្រីការងាររបស់រដ្ឋបាលខេត្ត​នាំយកជាថវិកា ដែលបាន​មកពី​សប្បុរសជននានា​ ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុដែលបានបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុបា្ធដេីម្បីទ្រទ្រងអាយុជីវិតកុមារកម្ពុជាដែលកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យ។

ឆ្លៀត​ក្នុងឨកាស​នោះដែរ​ ឯកឧត្តម​អភិបាលខេត្តព្រះសីហនុ​ ក៏បានចូលសួរសុខទុក្ខកុមារា ហ៊ាង វិសាល សិស្សនៅ សាលាបឋមសិក្សាមនោរម្យ ភូមិមនោរម្យ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសហីនុ ដែលត្រូវ រងគ្រោះថ្នាក់ដោយសារពស់ចឹកកំពុងសម្រាកព្យា លបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

 

ផ្សាយ​:ថ្ងៃទី​១ មិថុនា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង