ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ បានអញ្ជើញប្រជុំជួរត្រួតពិនិត្យ កម្លាំងទ័ពទីបញ្ជាការជួរមុខជាប្រចាំនៅទីបញ្ជាការជួរមុខ (កោះព្រាប)។

(ខេត្ត​ព្រះសីហនុ)​: ដោយ​យោងតាមបទបញ្ជា ឯកឧត្តម ឧត្តមនាវីឯក មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ និងសភាពការណ៍ថ្មីៗនាពេលបច្ចុប្បន្នថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៥

ស្តីពីការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) នៅតំបន់មុំបី ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយកងទ័ពថៃបានធ្វើការ បាញ់ប្រហាមុនមកលើលានដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បណ្តាលឱ្យបាត់បង់ជីវិតកងទ័ព កម្ពុជាចំនួន០១រូប។

ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ខាងលើនាពេលបច្ចុប្បន្ន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខ លម្អសមុទ្រ ដាក់ចេញនូវបទបញ្ជាដូចតទៅ នាយនាវី នាយនាវីរង ទីបញ្ជាការជួរមុខ ត្រូវបង្ហាញមុខចុះ វត្តមានត្រួតពិនិត្យកម្លាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥តទៅ ជារៀងរាល់ថ្ងៃ ពេលព្រឹកវេលាម៉ោង០៨:៣០នាទី ពេលរសៀលវេលាម៉ោង១៤:៣០នាទី និងពេលយប់វេលាម៉ោង២០:០០ នាទីយប់ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. (កោះព្រាប) ក្រោមការត្រួតពិនិត្យរបស់ នាយនាវីប្រចាំបញ្ជា ចំពោះតាមបណ្តាស្នាក់ការត្រូវរាយការណ៍ជាប្រចាំ ដើម្បីស្រង់វត្តមានបូកសរុបរាយការណ៍ ជូន ឯកឧត្តម ឧត្តមនាវីឯក មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ ។

 

ផ្សាយ​:ថ្ងៃទី​២​ ខែមិថុនា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)​


 

ព័ត៌មានដែលជាប់ទាក់ទង