សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកទុក្ខ ជូនលោកជំទាវ អោម គឹមលី ព្រមទាំងក្រុមគ្រួសារ

 

លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ !

ខ្ញុំនិងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀម ក្រំថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរង កងទ័ពជើងគោក បានទទួលមរណភាពនៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១:១០នាទីព្រឹក ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរបួសចាស់សើរើ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ ព្រោះការបាត់បង់នេះ គឺមិនត្រឹមតែជា ការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នាយទាហានឆ្នើមមួយរូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារ បូរណភាពទឹកដីជារៀងរហូតមក។

ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ សូមឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ អោម គឹមលី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំនិងភរិយា។

ព័ត៌មានដែលជាប់ទាក់ទង