យន្តហោះដំបូងគេ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ (Water Salute).

(ខេត្តសៀមរាប): យន្តហោះដំបូងគេ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលមានទិសដៅ ឌូបៃ-បាងកក-សៀមរាប បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ (Water Salute) នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នឹងហោះត្រង់ពីទីក្រុងឌូបៃ ឆ្លងកាត់ទីក្រុងបាងកក មកកាន់សៀមរាបចំនួន ០៣ជើង ក្នុងមួយសប្ដាហ៍។
ផ្សាយ:ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤
រូបថត:BTV
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)

