លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអូន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមទាំងយោធិននារី កងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំបាយសម្លរចែកជូនដល់បងកងកម្លាំង ដែលកំពុងឈរជើងនៅសមរភូមិមុខ​ ទិសប្រាសាទតាមាន់ ។​

(ខេត្ត​ឧត្តរ​មានជ័យ)​: កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ​កន្លងទៅនេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអូន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ រួមទាំងយោធិននារី កងពលតូចដឹកជញ្ជូន លេខ៩៩ បានរៀបចំបាយសម្លរចែកជូនដល់បងប្អូនកងកម្លាំង ដែលកំពុងឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់​ ខេត្ត​ឧត្តរ​មានជ័យ​ ។

ក្នុងឱកាសនោះដែរ​ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញេីសួរសុទ្ខរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពិសេស​សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និងលោកជំទាវ​ ដែលតែងតែយកចិត្តទុកដាក់ដល់កងប្រចាំការកម្លាំងជួរមុខទាំងអស់។

ទន្ទឹមនឹងនោះលោកជំទាវ ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖

-មី ៨កេសធំ

– ទឹកត្រី ៥០យួរ

– ទឹកស៊ីអ៊ីវ ៥០យួរ

-ទឹកដោះគោឆៅ ៧កេស

– ទឹកសុទ្ធ ១០០កេស

-តង់ ២០ផ្ទាំង

-ខ្សែចងតង់ ២ដុំធំ

-កាពិកធាវ ៦០០កំប៉ុង

-សម្លរខ្វះ ៦០០ប្រអប់

– បន្លែគ្រប់មុខនិងថវិកា ២លានរៀលជូនចំពោះកងពលតូចថ្មើរជើង លេខ៤២ និង១លានរៀលជូនដល់កងអនុសេនាធំ១ នៃ កងវរសេនាតូចលេខ៤២៣ទាំងនេះបញ្ជាក់អោយឃេីញពីទឹកចិត្តរបស់លោកជំទាវចាយ ច័ន្ទរ៉ានី និងឧត្តមសេនីយ៍ទោ ហ៊ុល សំអូនដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងវិរៈភាពកងទ័ពជួរមុខ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី៕

 

ផ្សាយ:ថ្ងៃទី​៤ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង