ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំង ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែនជាមួយ ថៃ ទាំងការប្តឹងទៅតុលាការអន្តរជាតិ និងការប្រើ ប្រាស់កម្លាំងការពារខ្លួន៕

      ញត្តិគាំទ្រ

យើងខ្ញុំទាំងអស់គ្នាជានាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលគំនិត ដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកិត្តិបណ្ឌិតស្នេហាជាតិដ៏មោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះផ្សាយតាម រយៈបណ្តាញសង្គមរបស់សម្តេច នៅយប់ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៥ ក៏ដូចជាការអនុម័តគាំទ្រលើសេចក្តីថ្លែង ការណ៍របស់សមាជព្រឹទ្ធសភា និងរដ្ឋសភា របស់រាជរដ្ឋាភិបាល ហើយត្រូវបានអង្គសមាជ ព្រឹទ្ធសភា និងរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រស្តីពីការនាំយក បញ្ហានៅប្រាសាទតាមន្តធំ ប្រាសាទតា មន្តតូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ យុត្តិធម៌អន្តរជាតិ (ICJ)។

ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់ យន្តការ បច្ចេកទេស និងច្បាប់អន្តរជាតិជាគោល ដើម្បីឈានទៅរកដំណោះស្រាយ បញ្ចប់ការវិវាទនៅ តំបន់ព្រំដែនដ៏រសើប ទាំងនេះក៏ដូចជាបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិន ទាន់ឯកភាពគ្នារវាងប្រទេស ទាំងពីរ កម្ពុជា-ថៃ។ កម្ពុជានៅតែរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដី របស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាម ឈ្លានពាន បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ សូមប្តេជ្ញាប្រកាសជាឱឡារិក គាំទ្រចំពោះគោលគំនិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការអនុម័តគាំទ្រលើសេចក្តី ថ្លែងការណ៍ នៅក្នុងអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភាសំដៅធានាបាននូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញ លេញរបស់កម្ពុជា និងកសាងព្រំដែនមួយច្បាស់លាស់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ សម្បូររុងរឿងដល់មាតុភូមិកម្ពុជា។

 

ផ្សាយ​:ថ្ងៃទី​៤ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង