ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ​ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈ អភិបាលខេត្ត បានអញ្ជេីញ​ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត​ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក.

( ខេត្ត​តាកែវ): នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈ អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូរដ្ឋបាល ខេត្ត គោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជាមួយ ក្រុមគ្រួសារសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរង កងទ័ពជើងគោក ៕

សូមជម្រាប​ថា: ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរង កងទ័ពជើងគោក​ បានទទួលមរណភាពនៅ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១:១០នាទីព្រឹក ក្នុង ជន្មាយុ៦៧ឆ្នាំ ដោយរបួសចាស់រើឡើងវិញ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ សូមបាន យោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបី ឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៤ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង