លោក​ សាមុត សុធារិទ្ធ​អភិបាលរង​នៃគណ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ចូលរួម​អបអរសាទរ​ ខួបលេីកទី២៩ ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥មិថុនា​ ក្រោម«ប្រយុទ្ធ ប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution).

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃទី​៥ ខែមិថុនា​ ឆ្នាំ២០២៥​ លោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​ នៃគណ​អភិបាល​ខេត្ត​ព្រះសីហនុ​ តំណាងឯឧត្តម ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ ខួប​លេីក​ទ២៩ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក​ ក្នុងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ​ លោ​ក-លោកស្រី​ដែលជាតំណាងរាស្រ្តមណ្ឌលព្រះសីហនុ​ រដ្ឋបាល​ក្រុងស្រុកទាំង៦​ មន្ទីរ-អង្គភាពជុំវិញខេត្ត​ យុវជនកាកាបាទក្រហមកម្ពុជាខេត្តព្រះសីហនុ យុវជន​ ស.ស.យ.ក​ យុវវជនសមាគម អ.ម.ត​ ខេត្ត​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ​ ពិធី​នេះ ប្រារព្ធ​ធ្វេីឡេីងក្នុងបរិវេណសាលាកម្មករស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ.

ការរៀបចំទិវាបរិស្ថាននេះមានគោលបំណងសំខាន់ក្នុងការ លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និង ជំរុញចលនា ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ឱ្យចូលរួម យ៉ាងផុសលក្នុងកិច្ចគាំពារបរិស្ថាន ដែលរួមបញ្ចូលទាំង គុណភាពខ្យល់ ទឹក សំឡេង និងការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីឱ្យមានភាពស្អាត បៃតង និងចីរភាព ដែលជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់សង្គម និងមនុស្សជាតិ គ្រប់ជំនាន់។

បើតាម​លោក​ មុឹង​ សុភាព ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា ការប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក» ៥ មិថុនា ឆ្នាំ២០២៥ ជាការបង្ហាញពីស្មារតី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការអនុវត្ត សកម្មភាពការពារបរិស្ថានឱ្យកាន់តែមានសុក្រឹតភាព ស៊ីសង្វាក់ សំដៅសម្រេចឱ្យបាននូរយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន ជាមួយនឹងការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបររធិបតី នាយករដ្ឋមន្ត្រី​។

លោកប្រធានមន្ទីរក៏បានគូសបញ្ជាក់ទៀតថាព្រឹកនេះ មន្ទីរបរិស្ថានក៏បាននាំយកកូនដេីមត្នោតចំនួន​ ៣៥៩ដេីម​ ដេីម្បីធ្វេីការដាំដុះតាមច្រកចេញ-ចូល​ ផ្លូវល្បឿនលឿន​ភូមិសាស្រ្តខេត្តព្រះសីហនុផងដែរ។

ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយ អង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទ ស្តីពី បរិស្ថានមនុស្សនៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបាន កំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោក តាំងពីឆ្នាំ១៩៩៣ និង ប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិ ត្រូវបានចារឹក ក្នុងក្រមបរិស្ថាន និងធនធាន ធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សព្វថ្ងៃនេះប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ យើង។ បច្ចុប្បន្នផលិតផល ប្លាស្ទិក ជាង ៤០០លានតោន ត្រូវ បានផលិតក្នុងមួយឆ្នាំៗប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុត បំផ្លាញហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃ ឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលាន ចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផង ដែរ។

ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹកនឹងកើនឡើងជិតបីដងប្រមាណពី១១លានតោន ក្នុង ឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។ មិន តែប៉ុណ្ណោះ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺប្លាស្ទិកបានបំបែកខ្លួន ក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ ភាវៈ មានជីវិតទាំងនៅក្នុងទឹកនិងលើគោក។ មីក្រូប្លាស្ទិក ត្រូវបានរក ឃើញនៅក្នុងសរសៃឈាមអាកទែរស្ងួត និងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្តាយ៕

ផ្សាយ​:ថ្ងៃទី​៥ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង