ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិត ចិន។

(ទីក្រុងហ័ងសាន)​:ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម វាំង ឈឹងស៊ាន (WANG QING XIAN) អភិបាលខេត្តអានហួយ បាន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្ត ព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិត ចិន។

កិច្ចព្រមព្រៀងនេះផ្តោតសំខាន់ទៅលើ កិច្ច សហប្រតិបត្តិការរវាងខេត្តទាំងពីរលើវិស័យ មួយចំនួនដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម ព្រមទាំងរក្សាទំនាក់ទំនងជាប់លាប់រវាង ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សា លើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ក៏ដូចជាបញ្ហានានាសម្រាប់ ផលប្រយោជន៍រួម។

 

ផ្សាយ​:ថ្ងៃទី​៥ ខែមិថុនា​ ឆ្នាំ២០២៥

ប្រភព:លោក​ ឃាង​ ភារម្យ(អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ)​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ​ ​វាសនា​(Harry​VS)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង