ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ដារ អានសាន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី ការផ្តល់អាហារូបករណ៍ ដែលសម្របសម្រួលដោយសម្ពន្ធយុវជនអាហារូបក រណ៍ស២។
(ភ្នំពេញ): នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ដារ អានសាន រដ្ឋលេខាធិការ ប្រធានយុវជន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងជានាយកខុទ្ទការល័យ ឯកឧត្តម ហែម វណ្ណឌី អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការផ្តល់អាហារូបករណ៍ ដែលសម្របសម្រួលដោយសម្ពន្ធយុវជនអាហារូបក រណ៍ស២។
ឯកឧត្តម សុខ ប្រសិទ្ធិ បានមានប្រសាសន៏ លើកឡើងថា ដោយមានការអនុញ្ញតពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានផ្តល់ជូននូវ អាហារូបករណ៍ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបង្ហាញអំពី ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័នទាំងពីរ ក្នុងការលើកស្ទួយវិស័យអប់រំដល់ យុវជនសម័យថ្មីឱ្យទទួលបាននូវការបណ្តុះបណ្តាល ក្នុងក្របខ័ណ្ឌអប់រំសម័យទំនើបដោយស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ក្នុង នីតិ កាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។
តាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅ ថ្ងៃនេះ ក្រសួងព័ត៌មាន ដែលមានការសម្របសម្រួល ដោយសម្ពន្ធយុវជនអាហារូបករណ៍ស២នឹងផ្តល់ ជូនអាហារូបករណ៍ ជារៀងរាល់ឆ្នាំសម្រាប់ការសិក្សា ក្នុងប្រទេស ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រ រង ចំនួន២០កន្លែង និងក្រៅប្រទេសថ្នាក់បរិញ្ញាបត្រ ចំនួន១៥កន្លែង ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមកម្រិត ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួន។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ និងក្លាយជាឱកាសដ៏ល្អបន្តបន្ថែមទៀតរវាងក្រសួង ទាំងពីរ ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ តាមរយៈការទទួលបានអាហារូបករណ៍ដើម្បីបន្ត ការសិក្សាលើជំនាញនានាបន្ថែមទៀត។
ផ្សាយ:ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:ឯ.ឧ សុខ ប្រសិទ្ធិ(ឆាណែល)
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)













