អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងវេទិកាសន្ទនារវាងអ្នក វិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមា ជិកនៃកិច្ចព្រមព្រៀង ស្តីពី ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

(ទីក្រុងហ័ងសាន): រសៀល ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនារវាងអ្នក វិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមា ជិកនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើបទអន្តរាគមន៍ អំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សក្កា នុពល និងឱកាសវិនិយោគនៅក្នុងខេត្ត ព្រះសីហនុ ជូនទៅដល់អ្នកវិនិយោគចិន ក្រៅប្រទេស និងប្រទេសជាសមាជិក RCEP ក្នុងវេទិកា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម អភិបាលខេត្ត សូមស្វាគមន៍ចំពោះរាល់ ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិន ទាំងអស់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគក្នុងការចាប់ផ្តើម ឬ ង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសការ វិនិយោគនៅខេត្តព្រះសីហនុ។ ឯកឧត្តមក៏បាន អញ្ជើញ ធុរជន និងវិនិយោគិន នៃប្រទេស ជាសមាជិក RCEP និងបណ្តាប្រទេសផ្សេងៗ ទៀត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅ កម្ពុជា ជាពិសេសខេត្តព្រះសីហនុ។
ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត ធានាជូនអ្នកវិនិយោគនូវការសម្របសម្រួល នីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាម ច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានា សន្តិសុខ និងសុវត្ថិភាពជាចម្បង។
ជាមួយគ្នានេះដែរឯកឧត្តមក៏បានលើកពី ទស្សនៈ និងគោលដៅរបស់ខេត្តគឺ «ភាព ជោគជ័យរបស់អ្នកវិនិយោគ គឺជាភាព ជោគជ័យរបស់យើងខ្ញុំ»។
ឯកឧត្តមមានសុទិដ្ឋិនិយមថា វេទិកានេះ ពិតជាបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុន វិនិយោគរបស់ប្រទេសចិន និងប្រទេសជាស មាជិកRCEP ទាំងអស់ក្នុងការសម្រេចចិត្តមក បណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ នៃ ព្រះរាជាណាចក្រកម្ពុជា។
ផ្សាយ:ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:លោក ឃាង ភារម្យ(អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ)
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)











