សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវបានចូលរួម បន្ថយទុក្ខលំបាករបស់គ្រួសាររងគ្រោះដោយសារភ្លេីងឆេះ តាមរយៈការប្តូរក្រដាសប្រាក់រៀលដែលបានឆេះខូចខាត ជូនក្រដាសប្រាក់រៀលថ្មីវិញ.

 

(ខេត្ត​តាកែវ)​: សូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារដែល រងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះ។

សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវបានចូលរួម បន្ថយទុក្ខលំបាករបស់គ្រួសាររងគ្រោះ តាមរយៈ ការប្តូរក្រដាសប្រាក់រៀលដែលបានឆេះខូចខាត ជូនក្រដាសប្រាក់រៀលថ្មីវិញដែលមានតម្លៃ ស្មើដោយមិនគិតកម្រៃសេវាអ្វីទាំងអស់។ ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាម លក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃរក្សា ទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី៧០%។

សូមបងប្អូនប្រជាពលរដ្ឋដាក់សន្សំប្រាក់នៅតាម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណាដែលមាន អាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា សុវត្ថិភាពនិងមានកម្រៃការប្រាក់..

 

ផ្សាយ​:ថ្ងៃទី​៧ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង