អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

(ទីក្រុងណានជីង): នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះ
សំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងណានជីង ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្អូនៗនិស្សិតកម្ពុជា ដែលកំពុងសិក្សា និងស្នាក់នៅទីក្រុងណានជីង។
ជាមួយគ្នានេះឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិត ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក៏ដូចជាថែរក្សាសុខភាពឱ្យបានល្អ ខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានជោគជ័យក្នុងការសិក្សា។
ផ្សាយ:ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:លោក ឃាង ភារម្យ (នាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ)
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)







