ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានណែនាំបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ! ត្រូវជឿជាក់ និងទុកចិត្តលេីថ្នាក់ដឹកនាំជាតិរបស់យេីង។

(រាជធានី​ភ្នំពេញ)​:នៅព្រឹក​ថ្ងៃទី៨​ ខែមិថុនា​ ឆ្នាំ២០២៥​នេះ​ ក្រោយពីភាគីសៀមបានប្រកាសបិទច្រក់ព្រំដែនកាលពីរសៀលថ្ងៃម្សិញមិញជាឯកតោភាគី​មក​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ឯកឧត្តម​ នេត្រ​ ភក្ត្រា​ បានបង្ហោះសារក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា:

សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ!

សូមជឿជាក់​ និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។

ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់,

សូមសាធារណជននិងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។

ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក«បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះស្រាយជាស្ថាពរ៕

 

សូមអរគុណសន្តិភាព

 

ផ្សាយ​:ថ្ងៃទី​៨ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង