គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញទស្សនកិច្ចរោងចក្រតម្លើងម៉ូតូអគ្គីសនី របស់ ក្រុមហ៊ុន TAILG Technology Co.,Ltd ស្ថិតនៅស្រុកស៊ីសាន ក្រុងអ្វីសុ ខេត្តជាំងស៊ូ។

(ក្រុងអ៊ូស៊ី): រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចរោងចក្រតម្លើងម៉ូតូអគ្គីសនី របស់ក្រុមហ៊ុន TAILG Technology Co.,Ltd ស្ថិតនៅស្រុកស៊ីសាន ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ។
TAILG Technology Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ គឺជាក្រុមហ៊ុនផលិតកង់ និងម៉ូតូអគ្គីសនីដ៏ធំមួយក្នុងប្រទេសចិន ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ជាង១៥លានគ្រឿង និងនាំចេញទៅកាន់ជាង ៩០ ប្រទេស និងតំបន់។
ដោយពិនិត្យឃើញអំពីសក្តានុពល និងឱកាសទីផ្សាររបស់ក្រុមហ៊ុន ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញលោកអគ្គយកក្រុមហ៊ុនទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគ ក្នុងពេលវេលាសមស្របណាមួយ។
ផ្សាយ:ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:លោក ឃាង ភារម្យ (នាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ)
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)












