ប្រមុខការពារជាតិកម្ពុជា៖ កងទ័ពកម្ពុជាមានបេសកកម្មដ៏ច្បាស់លាស់ក្នុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិប៉ុណ្ណោះ មិនមានបំណងឈ្លានពាន ប្រទេសណាមួយឡើយ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រមុខការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កងទ័ពកម្ពុជានិងថៃ បានរកឃើញចំណុចកណ្ដាលមួយ ដែលទទួលបានការយល់ព្រមរួមគ្នា ក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងមានការប៉ះទង្គិចគ្នា តាមបន្ទាត់ព្រំដែន។

ឯកឧត្តមបានលើកឡើងថា កងទ័ពកម្ពុជាមានបេសកកម្មដ៏ច្បាស់លាស់ក្នុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិ។ ការចល័តកម្លាំងនៅតាមបណ្តាព្រំដែន គឺសម្រាប់បំពេញភារកិច្ចនៃការការពារប្រទេសជាតិប៉ុណ្ណោះ។ កម្ពុជា មិនមានបំណងឈ្លានពាន ប្រទេសណាមួយ ឬអនុវត្តន៍នូវមហិច្ឆតាទង្វើដែលបង្កអសន្តិភាពឡើយ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង