ផ្លូវជុំវិញវិមាន រដ្ឋាភិបាលថៃត្រូវបានបិទ ខណ:លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធ ទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយ កិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន។

(ទីក្រុងបាងកក): នៅថ្ងៃទី១៩ ខែមិថុនានេះ ផ្លូវជុំវិញវិមាន រដ្ឋាភិបាលថៃ ត្រូវបានបិទ ដោយសារតែ បាតុកម្ម ប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn បន្ទាប់ពីបែកធ្លាយការឆ្លើយឆ្លង តាមទូរស័ព្ទ ជាមួយសម្តេចតេជោ ប្រធាន ព្រឹទ្ធសភាកម្ពុជា នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មានថៃ The Nation៕
លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធ ទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយ កិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លើសពីនេះទៅទៀត រដ្ឋាភិបាល ចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពី ក្រុមចម្រុះ៕
ផ្សាយ:ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:The Nation
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)



