លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជឣាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ.

(ខេត្តត្បូងឃ្មុំ): ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជឣាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ (ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ) ៕
សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាង អង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បី បុព្វហេតុជាតិ។ ជាពិសេស ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅ រៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេស វៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យ រស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕
ផ្សាយ:ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)









