ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​ដឹក​នាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ពិនិត្យការ​ត្រៀម​រៀបចំ​អបអរសាទរ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ ​”​ ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​ “ល្ងាចនេះ​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត.

(ភ្នំពេញ)​: នា​ព្រឹក​ថ្ងៃ​សៅរ៍​ ១១រោច​ ខែជេស្ឋ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​២១​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​ដឹក​នាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ពិនិត្យការ​ត្រៀម​រៀបចំ​អបអរសាទរ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ ​”​ ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​ “​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ នាល្ងាច​ថ្ងៃនេះ​។

សូមបញ្ជាក់ថា: ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការ សាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពី វិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

 

ផ្សាយ:ថ្ងៃទី​២១ ខែមិថុនា​ ឆ្នាំ២០២៥

រូបថត:រដ្ឋបាល​រាជធានី​ភ្នំពេញ​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង