ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ។

(ខេត្តឧត្តរមានជ័យ): នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបានខេត្តព្រះសីហនុក៏ពាំនាំនូវ បណ្តាំសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបររធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ដែល កំពុងឈរជើងយ៉ាងរឹងមាំត្រៀមខ្លួនជាស្រេច ឯកឧត្តមបានគូសបញ្ជាក់ថា:
យោធាជាកងកម្លាំង អន្តរាគមន៍បម្រើឱ្យកិច្ចការ ការពារបូរណភាពទឹកដី និងជាតិមាតុភូមិ ដូច្នេះត្រូវបន្តកសាងអង្គភាពអោយបានរឹងមាំគ្រប់ផ្នែក និងគ្រប់ពេលវេលា ទាំងយុទ្ធសាស្រ្ត ក៏ដូចជាយុទ្ធវិធីក្នុងកាតព្វកិច្ចការពារជាតិមាតុ ភូមិកម្ពុជារបស់យើងទាំងអស់គ្នា។
ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៤ ដោយផ្ទាល់ដៃផងដែរ។
ផ្សាយ:ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥
រូបថត:ភារុណ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)














