ឯកឧត្តម ងួន ឧត្តម ប្រធានក្រុមគណបក្សចុះជួយសង្កាត់រាម និងលោកជំទាវ ព្រមទាំង​សមាជិ​ក​អញ្ជេីញចុះកាន់បិណ្ឌ៩ នៅវត្តតាលះ ក្រុងកំពង់សោម ខេត្ត​ព្រះសីហនុ​.

(ខេត្ត​ព្រះសីហនុ)​:នៅ​ព្រឹកថ្ងៃ​ទី១៦ ខែកញ្ញា​ ឆ្នាំ២០២៥​ ឯកឧត្តម ឧត្តមនាវាត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្រ រាម និងជាប្រធានក្រុមគណបក្សចុះជួយ​ និងលោកជំទាវ​ព្រមទាំង​សមាជិក​ បានអញ្ជេីញ​ចុះកាន់បិណ្ឌវេណទី៩ នៅវត្តតាលះ​ ស្ថិតនៅ​ក្នុងក្រុង​កំពង់សោម​ ខេត្ត​ព្រះសីហនុ.

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោម ពិធីបុណ្យទាំងអស់ចំពោះអ្នក កាន់ព្រះពុទ្ធសាសនា ហើយ ពិធីបុណ្យនេះមាន រយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ ថ្ងៃ១៥រោច ខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

បន្ទាប់ពីធ្វើកិច្ចបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូប ព្រះ សម្មាសម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាម គន្លង ព្រះធម៌ព្រះសម្មាសម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ បានរាបបាត វេរប្រគេននូវទ័យ្យទានវត្ថុ ដល់ព្រះសង្ឃ សម្រាប់ ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិស កុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រី រាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល សូមទទួលបាននូវមគ្គផល់ កុសលផល បុណ្យ តាម សទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវ ពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុង​នោះ​ឯកឧត្តម​ ឯកឧត្តម ងួន ឧត្តម ប្រធានក្រុមគណបក្សចុះជួយសង្កាត់រាម និងលោកជំទាវ ព្រមទាំង​សមាជិ​ក​បានចូលរួមឧបត្ថម្ហស៊ីម៉ងស៍​ ចំនួន​ ៦តោន​ដល់គណ:កម្មាធិការ​វត្ត ថវិកាសំរាប់កសាងស្ពានតាលះសរុបចំនួន ៥០មុឺនរៀល​ និងថវិកាជួយធ្វេីស្លាកគណ:បក្សប្រជាជនកម្ពុជា​ ចំនួន​ ១លាន ២សែនរៀល​ សរុបថវិកាទាំងអស់ចំនួន៥លានរៀល។

 

ផ្សាយ​:ថ្ងៃទី​១៦ ខែកញ្ញា​ ឆ្នាំ២០២៥

ដោយ​:សៅ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង