កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីអំពើលួចម៉ូតូ និងទូរស័ព្ទនៅសង្កាត់បិតត្រាំង និងសង្កាត់រាម ។

(ខេត្ត​ព្រះសីហនុ)​: ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ តាមកាណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ។កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីអំពើលួចម៉ូតូ និងទូរស័ព្ទនៅសង្កាត់បិតត្រាំង និងសង្កាត់រាម នៃខេត្តព្រះសីហនុ​។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៩ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បិតត្រាំង បានទទួលពាក្យបណ្តឹងប្រជាពលរដ្ឋចំនួន ០២នាក់ ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវករណី ចោលួចម៉តូពួកគាត់ចំនួន ០២គ្រឿង និងទូរស័ព្ទចំនួន ០២គ្រឿង ។

ក្រោយពីបានទទួលបានពាក្យបណ្តឹង ភ្លាមៗកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍បិតត្រាំង ព្រមទាំងប៉ុស្តិ៍រាម បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ រួមទាំងវត្ថុតាង៖

១/ឈ្មោះ ចន ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរមិនពិតប្រាកដ)

+វត្ថុតាងដកហូតៈ

-ម៉ូតូ1គ្រឿងម៉ាក់C125ពណ៌ខ្មៅ សេរី 2016ឡើងតែម2022 ផ្លាកលេខ ព្រះសីហនុ 1F.1876

-ទូរស័ព្ទចំនួន ២គ្រឿង

២/ឈ្មោះ ពៅ សុវណ្ណរាជ ហៅនុន ភេទប្រុស អាយុ២០ឆ្នាំ (មុខរបរបុគ្គលិកកុំទ្យូទ័រ) ស្នាក់នៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។(ផ្សំគំនិត និងទទួលផល)

+វត្ថុតាងដកហូត ម៉ូតូ៤គ្រឿង ទូរស័ព្ទ២គ្រឿង)

១.ម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានផ្លាកលេខ.

២.​ម៉ាក C125 ពណ៌ខ្មៅ សេរី2009 គ្មានផ្លាកលេខ

៣.ម៉ាក C125សេរី019 ពណ៌ខ្មៅ ផ្លាកលេខកំពត 1Q.8356.

៤.ម៉ាក សេ125ពណ៌ខ្មៅ សេរី2022 ផ្លាកលេខព្រះសីហនុ 1J.3797.

-ទូរស័ព្ទ ១ម៉ាកvivo ពណ៌ទឹកសណ្តែក ២ម៉ាកoppoពណ៌ផ្ទៃមេឃ ។

៣/ឈ្មោះ មួន ប៊ុណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម។

+ក្នុងករណី ខាងលើនេះ ប៉ុស្តិ៍រដ្ឋបាលទាំង២ សង្កាត់ បានទទួលបណ្តឹងពីជនរងគ្រោះ ចំនួន ៧ពាក្យបណ្តឹង ។

+វត្ថុតាងដកហូតសរុបរួមមាន៖

-ម៉ូតូចំនួន៥គ្រឿង(ជារបស់ជនរងគ្រោះ)

-ទូរស័ព្ទចំនួន៤គ្រឿង (របស់ជនរងគ្រោះចំនួន២គ្រឿង)

+សូមបញ្ជក់ថា​ជនសង្ស័យចំនួន ០២នាក់ ឈ្មោះចន ចាន់ និងឈ្មោះ មួន ប៊ុណ្ណា ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគាថ្មីៗ ពាក់ពន្ធ័ករណីលួចម៉ូតូ ។

-បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ខាងលើ ផ្នែកជំនាញបានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅ​ជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌ​កំរិតស្រាលបន្តតាមនីតិវិធី ។

ចំពោះវត្ថុតាងម៉ូតូ ០៥គ្រឿង និងទូរស័ព្ទ ០២គ្រឿង ដោយមានការស្នើរសុំរបស់ជនរងគ្រោះ និងបានឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានធ្វើការប្រគល់ជូនទៅឱ្យជនរងគ្រោះវិញ ៕

 

ផ្សាយ​:ថ្ងៃទី​១៩ ខែកញ្ញា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា​  (Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង