ឯកឧត្តម ងួន ឧត្តម ប្រធានក្រុមគណបក្សចុះជួយសង្កាត់រាម និងលោកជំទាវ ព្រមទាំងសមាជិកអញ្ជេីញចុះកាន់បិណ្ឌ១២ នៅវត្តស្មាច់ដែង ក្រុងកំពង់សោម ខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ):នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមនាវាត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្រ រាម និងជាប្រធានក្រុមគណបក្សចុះជួយសង្កាត់រាម និងលោកជំទាវព្រមទាំងសមាជិក បានអញ្ជេីញចុះកាន់បិណ្ឌវេណទី១២ នៅវត្តស្មាច់ដែង ស្ថិតនៅសង្កាត់រាម ក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ.
បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោម ពិធីបុណ្យទាំងអស់ចំពោះអ្នក កាន់ព្រះពុទ្ធសាសនា ហើយ ពិធីបុណ្យនេះមាន រយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ ថ្ងៃ១៥រោច ខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
បន្ទាប់ពីធ្វើកិច្ចបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូប ព្រះ សម្មាសម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាម គន្លង ព្រះធម៌ព្រះសម្មាសម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ សង្កាត់រាមក្រុងព្រះសីហនុ បានវេរប្រគេននូវទ័យ្យទានវត្ថុ ដល់ព្រះសង្ឃ សម្រាប់ ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិស កុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រី រាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល សូមទទួលបាននូវមគ្គផល់ កុសលផល បុណ្យ តាម សទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវ ពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះឯកឧត្តម ឯកឧត្តម ងួន ឧត្តម ប្រធានក្រុមគណបក្សចុះជួយសង្កាត់រាម និងលោកជំទាវ ព្រមទាំងសមាជិកបានចូលរួមប្រគេននូវ:
-ទឹកសុទ្ធ ១៣ កេះ
-អង្ករ ៥០គីឡូ
-មី ៥កេះ
-ទឹកស៉ីអ៉ីវ ៥យួរ
-ទឹកត្រីដបធំ ៤យួរ
-ស្លាដក់ ២
-នំ ២ប្រអប់
-និងបច្ច័យ ៤លាន ៥៣ម៉ឺនរៀល
ផ្សាយ:ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
រូបថត:យោង ហេង











